សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី១ បានដឹកនាំសិស្សកម្រិតមធ្យមសិក្សាចុះធ្វើការងារសង្គមនៅស្រុកឈូក ខេត្តកំពត ដើម្បីអោយសិស្សបានរួមចំណែកក្នុងកិច្ចការងារជាក្រុម ការងារសង្គម ការងារមនុស្សធម៌ និងរៀនសូត្របន្ថែមដូចខាងក្រោម: 
ស្វែងយល់ពីស្ថានភាពពិតនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ
រៀនអំពីការគោរព ការជួយអ្នកដ៏ទៃ ការលះបង់ និងការចែករំលែក
បណ្ដុះអោយសិស្សរៀនយល់ពីបញ្ហា និងរកដំណោះស្រាយ
ចាកឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងនានា
ព្រមទាំងការកសាងសម្ថភាព ភាពជាអ្នកដឹកនាំនាពេលអនាគត់